ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុកបាណន់សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកន្ទឺ១ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសង (ជល់មាន់) ០១ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់មនុស្សបានម្នាក់ ឯអ្នកផ្សេងទៀតរត់រួច។
ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់នេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចភូមិកំពង់ពិល ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់អ្នកប្រព្រឹត្តល្បែងបានចំនួន ០១នាក់ឈ្មោះ ម៉ៅ រើត ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ។
រីឯ វត្ថុតាងចាប់យកមានម៉ូតូ៤គ្រឿង និងសម្ភារៈមួយចំនួនទៀត ។
ប្រភពដដែលបានឲ្យដឹងទៀតថា ករណីនេះ នគរបាលជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់ជននេះឲ្យបញ្ឈប់លេងល្បែងស៊ីសងគ្រប់ប្រភេទ និងបានធ្វើការណែនាំច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ជាជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរនិងវិធានការណែនាំរបស់ក្រសួងសុខាភិបាលដល់រូបគាត់ទៀតផង៕
ដោយ ៖ ប្រាថ្នា