ព័ត៌មានទាន់ហេតុការណ៍៖

តខ្សែភ្លើងមិនបិទបារ៉ែតកាន់ចំខ្សែតំណឆ្លងចរន្តឆក់ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖  មានករណីឆ្លងចរន្តអគ្គិសនីឆក់ស្លាប់មនុស្សម្នាក់ នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។

មន្រ្តីនគរបាលពហ្មទណ្ឌស្រុកមោងប្ញស្សី បាឲ្យដឹងថា  ជនរងគ្រោះឈ្មោះ លឿម ពិសិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានចេញទៅតខ្សែភ្លើងនៅក្រៅផ្ទះតែមិនបានបិទបារ៉ែតភ្លើងទើបបណ្តាលឲ្យឆ្លងចរន្តខ្សែភ្លើងត្រង់កន្លែងតំណខ្សែភ្លើងឆក់ស្លាប់ភ្លាមៗតែម្តង ។

ប្រភពដដែលបន្តថាក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឃើញថាឈ្មោះ លឿម ពិសិទ្ធ ពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ពិតប្រាកដមែនរួចបានប្រគល់សាកសពជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖