ភ្នំពេញ៖ ធនាគារ ABA សាខាសម្តេចមុន្នីរ៉េត ផ្ទះលេខ៥៤-៥៦ ផ្លូវសម្តេចមុន្នីរ៉េត កែងផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃ២ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីប្រើប្រាស់សេវា បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលដែលបានទៅ ធនាគារ ABA សាខាសម្តេចមុន្នីរ៉េត ផ្ទះលេខ៥៤-៥៦ ផ្លូវសម្តេចមុន្នីរ៉េត កែងផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ១៤៖០០នាទី ដល់ ១៤៖២០នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីប្រើប្រាស់សេវា។ អ្នកជំងឺបានដោះម៉ាស់ចេញ មួយភ្លែត ពេលនិយាយជាមួយអ្នកផ្ដល់សេវានៅទីនោះ។ បុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែឧសភានេះអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ ៖ សិលា