ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិករប្រកបរបរកសិកម្ម ខ្នាតតូចទទួលបានមូលប្បទានបត្រជា សែក ជាលើកទី២

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ដើម្បីកាត់បន្ថយភាពក្រីក្រ ក្នុងដំណាក់កាលកូវីដ-១៩ សម្រាប់ប្រជាកសិករប្រកបរបរខ្នាតតូច នៅតាមខ្នងផ្ទះក្នុងសហគមន៍ សំដៅបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១នេះ នៅមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានប្រគល់មូលប្បទាន បត្រជា”សែក” មូលនិធិនវានុវត្តន៍ ឥតសំណង ជាជំនួយអាយហ្វាត “IFDA” ឧបត្ថម្ភពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុវត្តគម្រោងដោយក្រសួងពាណិជ្ជកម្មនិងមន្ទីរពាណិជ្ជកម្មខេត្ត។ ក្នុងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅគាត់ថា “AIMS” អេមស៍ ជូនដល់ប្រជាកសិករមកពីតាមតំបន់គោលដៅជាលើកទី ២នេះ មានចំនួន ១៩គ្រួសារ រួមមានមកពីសង្កាត់ម្កាក់ ក្នុងក្រុងសេរីសោភ័ណ្ឌ និងឃុំឈ្នួរមានជ័យ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដល់ក្រុមផលិត លើខ្សែច្រវ៉ាក់ តម្លៃបន្លែនិងមាន់ស្រែ យកទៅពង្រីកអាជីវកម្ម ផ្នែកបន្លែ មាន់ស្រែ ឆ្លើយតបតាមតម្រូវការទីផ្សារនិងឲ្យស្របតាមបច្ចេកទេសកសិកម្ម។
លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានឲ្យដឹងថា៖ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច “AIMS”អេមស៍ គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម “IFAD” អាយហ្វាត។
លោក ប៊ុក ឡាយជីបញ្ជាក់ថា៖ គម្រោងនេះដឹកនាំប្រត្តិប័តដោយក្រសួងពាណិជ្ជកម្មសហការអនុវត្តពីដៃគូដទៃទៀត។

ហើយគម្រោងវិនិយោគលើទំនិញ ពាណិជ្ជកម្មឈានមុខមានចំនួន ៥ ប្រភេទរួមមាន៖ បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ ដើម្បីលើកស្ទួយគ្រួសាររបស់កសិករឲ្យមានការរីកចម្រើន​។
លោកបានផ្តាំផ្ញើដល់បងប្អូនប្រជាកសិករប្រកបរបរកសិកម្មខ្នាតតូចទាំងអស់ សូមយកថវិកាទាំងនេះទៅបម្រើលើវិស័យផ្នែកកសិកម្ម ឱ្យចំគោលដៅនឹងធ្វើការពង្រីកបន្ថែម ដើម្បីជួយទ្រទ្រង់លើ សេដ្ឋកិច្ចគ្រួសារឲ្យរីកចម្រើនបន្ថែមទៀត៕

ដោយ ៖ វណ្ណា


ចែករំលែក៖