ព័ត៌មានទាន់ហេតុការណ៍៖

ប្រភពនៃទិវាកុមារអន្តរជាតិ១មិថុនា

ចែករំលែក៖

នៅថ្ងៃទី ១ខែមិថុនា គឺជាទិវាកុមារអន្តរជាតិ ដែលមនុស្សទាំងឡាយនៅលើពិភពលោកបានដឹងយ៉ាងច្បាស់ពីថ្ងៃនេះ ប៉ុន្តែមានមនុស្សជាច្រើនមិនដឹងពីប្រភពនៃទិវាកុមារអន្តរជាតិនោះឡើយ។ នៅព្រឹកថ្ងៃទី១ខែមិថុនាឆ្នាំ១៩៤២ កម្លាំងទាហានណាហ្សុីអាល្លឺម៉ង់ បានឡោមព័ទ្ធភូមិ Lidice ពេលនេះជាសាធារណរដ្ឋឆេក ដោយបានចាប់ខ្លួនបុរស១៧៣នាក់ ជាមួយស្ត្រីនិងកុមារ១៩៦នាក់។ ក្រោយការសម្លាប់មនុស្ស៦៦នាក់ រួចមកក្រុមណាហ្សីុបានបញ្ជូនកុមារ ១០៤នាក់ទៅកាន់ជំរំ ហើយកុមារ៨៨នាក់ត្រូវបានបញ្ជូនចូលក្នុងបន្ទប់ដែលមានជាតិពុលស្លាប់ ហើយកុមារ៩នាក់ទៀតត្រូវបានបញ្ជូនទៅបម្រើក្រុមណាហ្សុី ។ រយៈពេល ២ឆ្នាំក្រោយមក គឺនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ១៩៤៤ ក្រុមណាហ្សុីបានឡោមព័ទ្ធស្រុក Oradour របស់បារាំង ហើយបញ្ជូនមនុស្ស៤០០នាក់ទៅកាន់ព្រះវិហារ ក្នុងនោះមានកុមារ ១០០នាក់ ហើយបានដុតព្រះវិហារនោះតែម្តង។ ក្រោយក្រុមណាហ្សុីអាល្លឺម៉ង់បរាជ័យ ភូមិ Lidice បានសាងសង់ជាថ្មីឡើងវិញ ហើយក៏បានសាងសង់ស្តូបនៅទីនោះដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកដែលត្រូវក្រុមណាហ្សុីសម្លាប់។ ដើម្បីរំលឹកដល់កុមាររាប់រយនាក់ដែលត្រូវក្រុមណាហ្សុីអាល្លឺម៉ង់សម្លាប់ នៅខែធ្នូ ឆ្នាំ១៩៤៩ សមាគមនារី អាហ្វ្រិក អាស៊ី បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំងប្រទេសចិន ហើយបានដាក់សំណើឡើងទៅកាន់អង្គការសហប្រជាជាតិស្នើយកថ្ងៃទី១ខែមិថុនាជាទិវាកុមារអន្តរជាតិ៕

ដោយ៖ ធីរីណា(រូបភាព៖ VTC)

 

 


ចែករំលែក៖