ខេត្តកំពង់ចាម៖ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់ ក្នុងនោះស្រុកកងមាស ០១នាក់ ស្រុកស្រីសន្ធរ ០១នាក់ ស្រុកបាធាយ ០៧នាក់ ស្រុកកំពង់សៀម ០៥នាក់ ស្រុកជើងព្រៃ ១៦នាក់ មកពីរាជធានីភ្នំពេញ ចំនួន ០១នាក់ និងករណីជាសះស្បើយចំនួន ៦០នាក់ ក្នុងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បងប្អូនកម្មករ-កម្មការីនីក្នុងស្រុកជើងព្រៃ, ស្រុកកងមាស ស្រុកបាធាយ ស្រុកកំពង់សៀម និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម យកសំណាកលើកម្មករ -កម្មការិនី និងអ្នកសង្ស័យ ចំនួន២.៩៤៨នាក់ ទទួលបានលទ្ធផលតេស្ដរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង ៣១នាក់ មកសម្រាក ព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្ត ស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ហា សុខភាពដូចជា ក្អកមានស្លេស ក្តៅខ្លួនសលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ.ក តិចតួច។
ដោយឡែក ករណីជាសះស្បើយក្នុងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៦០នាក់ (បូកយោង ចំនួន៣១០នាក់) អ្នកកំពុងសម្រាកព្យាបាល ចំនួន៥៧២នាក់។ អ្នកជំងឺទាំង៦០នាក់ ត្រូវបានព្យាបាលជាសះ ស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញ ពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ- ឃុំខាងលើ និងបងប្អូន ប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕
ដោយ ៖ វណ្ណៈ