ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនេីប​ឡង់គ្រីស័រ​ បេីកបុកម៉ូតូខ្ទាតទៅប៉ះរុឺម៉កសណ្ដោងបណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនេីប​ម៉ាក​ឡង់គ្រីស័រ​ មួយគ្រឿងបេីកបុកម៉ូតូមួយគ្រឿងពេញទំហឹង ធ្វេីឲ្យខ្ទាតទៅបោកខ្ទប់និង រុឺម៉កម៉ូតូសណ្ដោងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ កាលពីវេលាម៉ោង ៧៖០០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ លូប្រាំ កែងនិងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ស្ទឹមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ រថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-8189 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ លូប្រាំ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-1804 ដែលធ្វេីដំណេីរ បញ្ច្រាសទិសគ្នា ពេញទំហឹង បណ្ដាលឲ្យម៉ូតូ ខ្ទាតទៅបោកខ្ទប់និងម៉ូតូសណ្ដោងរុឺម៉ក​មួយគ្រឿងទៀត បណ្ដាលឲ្យម្ចាស់រុឺម៉ក រងរបួសធ្ងន់ធ្ងរ ។​ ចំណែកឯម្ចាស់ម៉ូតូ ហុងដា គ្រាន់តែរងរបួសស្រាល តែប៉ុណ្ណោះ ។

    ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វេីការវាស់វែង ស្ទូចយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖