ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ឱ្យបានជ្រាបថា៖
១-រាល់អ្នកធ្វើដំណើរទាំងអស់ ដែលមានបំណងធ្វើដំណើរចាកចេញបណ្តោះអាសន្ន និងវិលត្រឡប់មកសាធារណរដ្ឋកូរ៉េវិញ ត្រូវជូនដំណឹងអំពីការធ្វើដំណើរចាកចេញពីសាធារណរដ្ឋកូរ៉េរបស់ ខ្លួន តាមរយៈ www.hikorea.go.kr ឱ្យបានមុនរយៈពេល០៤ថ្ងៃ។
២. ក្នុងករណីអ្នកធ្វើដំណើររូបណា បានចាកចេញដោយមិនទាន់ទទួលបានការអនុញ្ញាតនៅឡើយនោះ នឹងត្រូវបានលុបនូវសុពលភាព Foreign Resident card (Alien card)។
៣. ចំពោះអ្នកធ្វើដំណើរដែលមិនបានជូនដំណឹងអំពីការផ្លាស់ប្តូរពេលវេលានៃការធ្វើដំណើរជា មុនតាមប្រព័ន្ធខាងលើ ហើយមានការយឺតយ៉ាវដោយបញ្ហាអំពីការផ្ទៀងផ្ទាត់មុនពេល ចាកចេញ (departure clearance) នឹងមិនអនុញ្ញាតឱ្យឡើងជិះយន្តហោះឡើយ។
សូមទំនាក់ទំនងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីសាកសួរព័ត៌មាន លំអិតបន្ថែមអំពីករណីខាងលើនេះ។
អាស័យដូចបានជម្រាបខាងលើ សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាជ្រាបជា ព័ត៌មាន និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕
ដោយ ៖ សិលា