ព័ត៌មានទាន់ហេតុការណ៍៖

ជនភៀសខ្លួន២៣នាក់ស្លាប់ពេលព្យាយាមឆ្លងសមុទ្រទៅកាន់អឺរ៉ុប

ចែករំលែក៖

នៅថ្ងៃទី១ ខែមិថុនាកន្លងមកថ្មីៗនេះ មានជនភៀសខ្លួន២៣នាក់ស្លាប់ដោយការលិចទូកនៅតំបន់សមុទ្រប្រទេស Tunisia ពេលព្យាយាមឆ្លងកាត់ដែនសមុទ្រមេឌីទែរ៉ាណេទៅកាន់ប្រទេសអុីតាលី។
តាមប្រភពព័ត៌មានពីមន្ត្រីTunisia បានឱ្យដឹងថា កម្លាំងការពារ ដែនសមុទ្រប្រទេសTunisia បានជួយសង្គ្រោះជនភៀសខ្លួនបាន៧០នាក់ និងរកឃើញសាកសព២៣នាក់ ។ ជនភៀសខ្លួនទាំងអស់មកពីទ្វីបអាហ្វ្រិក។
រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានករណីលិចទូកដឹកជនភៀសខ្លួនជាបន្តបន្ទាប់នៅឆ្នេរសមុទ្រប្រទេស Tunisia ដោយភាគច្រើនទូកទាំងនោះធ្វើដំណើរមកពីប្រទេសTunisia និងលីប៊ី ឆ្ពោះទៅកាន់ប្រទេសអុីតាលី បានកើនឡើងក្រោយពេលអាកាសធាតុអំណោយផល ងាយស្រួលក្នុងការធ្វើដំណើរ។
ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន បានឱ្យដឹងថា នៅក្នុងឆ្នាំនេះ មានជនភៀសខ្លួន២៣.៥០០នាក់មកពីប្រទេស Tunisia និងAlgeria បានឆ្លងសមុទ្រទៅកាន់ប្រទេសតំបន់អឺរ៉ុប ដោយក្នុងនោះមាន មនុស្ស ៦៥០នាក់ស្លាប់៕

ដោយ៖ធីរីណា(រូបភាព៖AFP)


ចែករំលែក៖