ភ្នំពេញ៖ លិខិតចូលរួមមរណទុក្ខ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល | សូមសម្តែងនូវទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្តួលបំផុតដោយ ឯកឧត្តម ត្រាំ អុីវតឹក សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន និងអតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ដែលបានទទួលមរណភាពកាលពីថ្ងៃ អង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង២៖២៥នាទី រសៀល ក្នុងជន្មាយុ ៧៣ ឆ្នាំ ដោយរោគាពាធ ។
ក្នុងនាមគណបក្សប្រជាជនកម្ពុជាទាំងមូល គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្ដាល សូមសម្តែងនូវការសោកស្ដាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយចំពោះមរណភាពនេះ និង សូមកត់ត្រាទុកនូវរាល់ស្នាដៃ និងគុណបំណាច់របស់ ឯកឧត្តម ត្រាំ អុីវតឹក ដែលជាឥស្សរជនដ៏ ឆ្នើមមួយរូប បានរួមចំណែកយ៉ាងសកម្មជាមួយគណបក្ស និងធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខដោយ ក្តីសោកសង្រេងបំផុតជាមួយលោកជំទាវ ឈរ ណារី ជាភរិយា និងក្រុមគ្រួសារនៃសព ហើយសូម បួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ត្រាំ អុីវតឹក បានទៅកាន់សុគតិភពកុំបីខានឡើយ ៕
ដោយ៖ សុខ ខេមរា