ព័ត៌មានទាន់ហេតុការណ៍៖

Alexander-Arnold មានឈ្មោះក្នុងក្រុមតោកំណាចអង់គ្លេសទាំង២៦នាក់នៅយូរ៉ូឆ្នាំនេះ

ចែករំលែក៖

កីឡាករ Trent Alexander-Arnold បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសចំនួន២៦នាក់សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប ឬយូរ៉ូនៅរដូវក្តៅនេះ។

សារព័ត៌មាន BBC Sport បានផ្សាយថា ខ្សែការពារពេញរបស់ Liverpool គឺ Alexander-Arnold អាយុ ២២ឆ្នាំគឺជាម្នាក់ក្នុងចំណោមខ្សែការពារខាងស្តាំចំនួន៤នាក់ ខណៈដែលខ្សែការពារ Harry Maguire និង Jordan Henderson ដែលរងរបួសត្រូវបានរួមបញ្ចូលដែរ

លោក Gareth Southgate គ្រូបង្វឹកជម្រើសជាតិអង់គ្លេសបានសម្រេចចិត្តត្រូវកាត់កីឡាករ៧នាក់ចេញពីបញ្ជីបណ្តោះអាសន្នរបស់គាត់។ ខ្សែប្រយុទ្ធ Mason Greenwood បានដកខ្លួនចេញដោយសាររបួសជាមួយ Jesse Lingard, Aaron Ramsdale, Ben White, Ben Godfrey, James Ward-Prowse និង Ollie Watkins ។ ក្រុមចុងក្រោយមានន័យថា នឹងមិនមានអ្នកបង្ហាញខ្លួនដំបូងសម្រាប់ការប្រកួតដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។

លោក Southgate បាននិយាយថា “ខ្ញុំគិតថាគ្រប់ក្រុមទាំងអស់ ការជ្រើសរើសគឺមានការលំបាក ពីព្រោះយើងមានកីឡាករដែលមានទេពកោសល្យជាច្រើននៅក្នុងប្រទេសនេះ។ អ្វីដែលពិបាកបំផុតនៅពេលនេះគឺមិនអាចយកកីឡាករដែលបាននៅជាមួយពួកយើងក្នុងការប្រកួតមុនៗ ហើយជាអ្នកជំនាញល្អដូច្នេះខ្ញុំដឹងថាវាជាការខកចិត្តមួយសម្រាប់ពួកគេនៅពេលនេះសម្រាប់ប្រជែងជើងឯកធំមួយ”។

ខ្សែការពារ Alexander-Arnold បានខកខានការប្រកួតអន្តរជាតិចំនួន៧លើកមកហើយ ប៉ុន្តែនឹងធ្វើការប្រកួតប្រជែងជាមួយនឹងកីឡាករ Reece James ដែលជាម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Champions League របស់ក្រុម Chelsea, កីឡាករ Kieran Trippier ដែលបានឈ្នះ La Ligaជាមួយនឹងក្រុម Atletico Madrid និងម្ចាស់ជើងឯក Premier League របស់ក្លិប Manchester City គឺកីឡាករ Kyle Walker ។ ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Henderson បានអវត្តមានតាំងពីខែកុម្ភៈមកដោយមានបញ្ហាក្រលៀន ខណៈប្រធានក្រុម Man United កីឡាករMaguire ខកខានការប្រកួតលីគ៤ លើកចុងក្រោយនៃរដូវកាលនិងវគ្គផ្តាច់ព្រ័ត្រ Europa League បន្ទាប់ពីរងរបួសកជើង ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិអង់គ្លេសទាំង២៦នាក់ក្នុងព្រឹត្តិការណ៍យូរ៉ូ ៖

អ្នកចាំទី៖ Dean Henderson (Man Utd), Sam Johnstone (West Brom), Jordan Pickford (Everton)

ខ្សែការពារ៖ John Stones (Man City), Luke Shaw (Man Utd), Harry Maguire (Man Utd), Trent Alexander-Arnold (Liverpool), Kyle Walker (Man City), Tyrone Mings (Aston Villa), Reece James (Chelsea), Conor Coady (Wolves), Ben Chilwell(Chelsea), Kieran Trippier (Atletico Madrid)

ខ្សែបម្រើ៖ Mason Mount (Chelsea), Declan Rice (West Ham), Jordan Henderson (Liverpool), Jude Bellingham (BorussiaDortmund), Kalvin Phillips (Leeds)

ខ្សែប្រយុទ្ធ Harry Kane (Tottenham), Marcus Rashford (Man Utd), Raheem Sterling (Man City), Dominic Calvert-Lewin(Everton), Phil Foden (Man City), Jack Grealish (Aston Villa), Jadon Sancho (Borussia Dortmund), Bukayo Saka (Arsenal)

ដោយ ៖ ភារៈ


ចែករំលែក៖