ព័ត៌មានទាន់ហេតុការណ៍៖

អំណោយឧបត្ថម្ភ របស់មេបញ្ជាការកងទ័ពជើងគោកប្រគល់ជូននាយកសាលា និងយោធាចារ្យ សាលាពលទាហានទី៤

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរងយោធភូមិភាគទី៤ តំណាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក,មេបញ្ចាការយោធភូមិភាគទី៤ និងក្រុមការងារ បាននាំយកអំណោយឧបត្ថម្ភ របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ប្រគល់ជូនដល់នាយកសាលា និងយោធាចារ្យ សាលាពលទាហានទី៤ ។

ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់ខ្ពស់របស់លោកមេបញ្ជាការកងទ័ពក្នុងការអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ បណ្ដុះបណ្ដាល និងលើកកម្ពស់សមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំយោធាចារ្យទាំងអស់ដែលកំពុងបម្រើការតាមតួនាទីរបស់ខ្លួន ។

ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ឈឹង សារុន នាយកសាលាពលទាហានទី៤ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ លោកមេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងសុខុមាលភាពរបស់យោធិនដែលបម្រើដល់ថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នងរបស់យោធិនគ្រប់រូប។

ប្ដេជ្ញាយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច របស់ខ្លួន ប្រកបដោយចីរភាពជូនជាតិមាតុភូមិ នឹងប្រជាជនរបស់យើង៕

ដោយ ៖ សូរិយា


ចែករំលែក៖