ភ្នំពេញ៖ ធនាគារ អ អេច ប៊ី ខេមបូឌា សូមណែនាំកម្មវិធីgoWave by RHB – ជាប្រព័ន្ធមាតិកាកម្មវិធីផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងដើម្បីលើកកម្ពស់បន្ថែមទៀតនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមយុវជនកម្ពុជា តាមរយៈអត្ថបទខ្លីៗដ៏មានអត្ថប្រយោជន៍ ហើយឧបរកណ៍ហិរញ្ញវត្ថុទៀតសោត មានការរីកសាយភាយទៅក្នុងបណ្តុំព័ត៌មានឌីជីថល ដូចជាតាមរយៈគេហទំព័ររបស់ខ្លួន ក៏ដូចជាតាមប្រព័ន្ធកម្មវិធីបណ្តាញសង្គមផ្សេងៗផងដែរ។
“កម្មវិធីgoWaveby RHB ធ្វើការណែនាំ សម្របសម្រួល និងផ្តល់អំណាចដល់យុវជនកម្ពុជាឆ្ពោះទៅរកការសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ គំនិតផ្តួចផ្តើមនេះកំពុងត្រូវបានរៀបចំឡើងជាបីដំណាក់កាល – ចាប់ផ្តើមជាមួយនឹងគេហទំព័រកម្មវិធី goWave by RHB។ បន្ទាប់មកនឹងមានកម្មវិធី goWave Lite Mobile App ដែលផ្តល់នូវការរួមបញ្ចូលប្រព័ន្ធធនាគារដែលបានកែលម្អ ហើយនៅទីបំផុត មានការផ្តល់ជូនផលិតផលធនាគារមួយឈុតពេញ ដោយបំពេញទាំងស្រុងនូវសេវាកម្មគ្រប់ជ្រុងជ្រោយរបស់យើងដែលផ្តល់ជូនសម្រាប់ប្រជាជនកម្ពុជាវ័យក្មេង” នេះបើតាមការលើកឡើងរបស់លោក Wong Kee Poh នាយកប្រតិបត្តិនិងជាអគ្គនាយករបស់ធនាគារ អ អេច ប៊ី ខេមបូឌា ។ លោកបន្តថាក្នុងមុខងារជាមជ្ឈមណ្ឌលហិរញ្ញវត្ថុផ្ទាល់ខ្លួនគ្រប់យ៉ាងក្នុងប្រព័ន្ធតែមួយ កម្មវិធី goWave by RHB អនុញ្ញាតឲ្យអ្នកប្រើប្រាស់មានទំនាក់ទំនងជាមួយកម្មវិធី chatbot ស្វ័យប្រវត្តិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយផ្តល់ឲ្យពួកគេនូវព័ត៌មានថ្មីៗបំផុតនៅលើ គេហទំព័រ បណ្តាញសង្គមឌីជីថល និងការណែនាំអំពីអំណានដែលពាក់ព័ន្ធ។ លើសពីនោះទៅទៀត សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត ក៏អាចត្រូវបានរៀបចំធ្វើឡើងដោយអ្នកដឹកនាំគោលគំនិតគន្លឹះក្នុងបណ្តាញសង្គម ដើម្បីពិភាក្សាអំពីប្រធានបទហិរញ្ញវត្ថុដ៏គួរឲ្យចាប់អារម្មណ៍និងមានប្រយោជន៍។ លោកWong បានបន្ថែមថា “គំនិតផ្តួចផ្តើមនេះលើកឡើងអំពីទស្សនៈយល់ឃើញរយៈពេលវែងឆ្ពោះទៅរកការរៀបចំយុវជនជំនាន់ថ្មី ដោយផ្តល់ឲ្យពួកគេនូវការអប់រំ មធ្យោបាយ និងដំណោះស្រាយដែលចាំបាច់ដើម្បីឲ្យពួកគេធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ នៅក្នុងជីវិតមនុស្សពេញវ័យរបស់ពួកគេ”។
ក្នុងចំណោមលក្ខណៈពិសេសនិងប្រធានបទជាច្រើនដែលមានផ្តល់ជូនតាមរយៈកម្មវិធី goWave by RHB រួមមាន៖ ហិរញ្ញវត្ថុ (Finance 101) ការសន្សំនិងថវិកា (Save and Budget) បែបផែនជីវិតរស់នៅ (Lifestyle) កម្ចី (Borrow) ការវិនិយោគ (Invest) ក៏ដូចជាមធ្យោបាយនានាដើម្បីជួយអ្នកនៅក្នុងការរៀបចំផែនការហិរញ្ញវត្ថុរបស់អ្នក។ តាមរយៈការបើកសម្ពោធក្នុងកម្មវិធីបណ្តាញសារព័ត៌មានសង្គមតាមអ៊ីនធឺណិតពិសេសតែមួយគ្មានពីរ កម្មវិធី goWave by RHB គឺជាប្រព័ន្ធកម្មវិធីសហគមន៍ឌីជីថលដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ អ អេច ប៊ី ខេមបូឌា នៅក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងនៅក្នុងផ្នែកឌីជីថលនីយកម្ម ក្នុងក្របខណ្ឌវិស័យឧស្សាហកម្មហិរញ្ញវត្ថុនៅក្នុងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមស្តីពីកម្មវិធី goWave by RHB សូមចូលទៅកាន់៖ http://www.gowave.rhbgroup.com.kh។
https://www.facebook.com/goWavebyRHB
គួរបញ្ជាក់ដែរថា ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ដែលបានបង្កើតឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ2២០០៨។ធនាគារនេះគឺជាធនាគារពាណិជ្ជមួយ ហើយដំណើរការក្រោមច្បាប់កម្ពុជាស្តីពីសហគ្រាសពាណិជ្ជកម្ម និងបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ។ការិយាល័យចុះបញ្ជីរបស់ធនាគារ បច្ចុប្បន្ននេះមានទីតាំងនៅអាគារជាន់ទី១ ជាន់ឡៅតឿ ជាន់ទី២ និងជាន់ទី៩ ផ្លូវ១១០ កែងផ្លូវ ១០៨ ភូមិ ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
ដោយ វឌ្ឍនា