ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯកស្នងការនគរបាលរាជធានីភ្នំពេញ : សេវាកាន់តែទៅកៀកប្រជាពលរដ្ឋ !!!

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងយ៉ាងដូច្នេះថា ,មន្ត្រីទាំងអស់ត្រូវតែបម្រេីប្រជាពលរដ្ឋឲ្យបានល្អ​ ជាពិសេសការធ្វេីសៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ ត្រូវតែធ្វេីឲ្យបានឆាប់រហ័សបំផុត​ ព្រោះចុះហត្ថលេខាត្រឹមលោកអធិការខណ្ឌ​ និងលោកនាយប៉ុស្តិ៍​ តែប៉ុណ្ណោះ​ ។សូមបញ្ជាក់ថា, ក្រោយការអនុវត្តតាមបទបញ្ជា​ ននិងការណែនាំជាប្រចាំរបស់លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ មួយរយ:ពេលកន្លងមកនេះ​ មន្ត្រីថ្នាក់ក្រោមតាមបណ្តាខណ្ឌ​ ប៉ុស្តិ៍​ ភាគច្រេីនបានអនុវត្តការងារបម្រេីប្រជាពលរដ្ឋបានយ៉ាងល្អ​ ជាពិសេសគឺការប្រេីប្រាស់ពាក្យសម្តី​ និងកាយវិការសមរម្យជាមួយប្រជាពលរដ្ឋ​ ក៏ដូចជាការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស​ ទោះជាយ៉ាងណានៅតែមានមន្ត្រីមួយចំនួនតូចអនុវត្តមិនទាន់បានល្អជូនប្រជាពលរដ្ឋ​ ដូច្នេះត្រូវតែកែប្រែទម្លាប់នេះ​ មកបម្រេីប្រជាពលរដ្ឋឲ្យបានល្អ​ និងទទួលបាននូវភាពទុកចិត្ត​ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ​ ។បេីមានករណីយឺតយាវ​ និងបម្រេីប្រជាពលរដ្ឋមិនបានល្អ​ សូមទំនាក់ទំនង​លេខទូរសព្ទ : 069 516 999៕

ដោយ ៖ សិលា


ចែករំលែក៖