ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៧ ដូចខាងក្រោម: នេះយោងតាមលោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។
លោកអភិបាលនៃគណៈអភិបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះថា,
១- ក្រុងព្រៃវែង ចំនួន១នាក់
២- ស្រុកព្រះស្ដេច ចំនួន១៦នាក់
៣-ស្រុកបាភ្នំ ចំនួន១១នាក់
៤- ស្រុកកំពង់ត្របែក ចំនួន១នាក់
៥- ស្រុកស្វាយអន្ទរ ចំនួន១នាក់
៦- ស្រុកមេសាង ចំនួន៧នាក់
៧- ស្រុកពារាំង ចំនួន១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣៨នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័កនិងគោរពតាមវិធាន:
*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា ៕
ដោយ៖ សិលា