ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ភ្លាមៗខណៈជិះម៉ូតូដឹកឈើហើយដួលម៉ូតូត្រូវឈើសង្កត់លើ

ចែករំលែក៖

ខេត្តក្រចេះ ៖ បុរសម្នាក់បានបើកម៉ូតូដឹកឈើហើយដួលម៉ូតូដោយខ្លួនឯងត្រូវឈើសង្កត់លើរហូតដល់ស្លាប់យ៉ាងអាណោចអាធ័មបំផុត។

  ហេតុការណ៍បើកម៉ូតូដឹកឈើដួលបង្កដោយខ្លួនឯង​បណ្ដាលឱ្យស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៥:១០នាទី​ព្រឹកថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២១​នៅលេីផ្លូវលំ​ ស្ថិតក្នុងភូមិយាវ​ឃុំកំពង់ចាម  ស្រុកសំបូរ​ ខេត្តក្រចេះ​។

  ជនរងគ្រោះឈ្មោះ អ៊ុល​  អ៊ន ភេទប្រុស​អាយុ២៣ឆ្នាំ ជនជាតិខ្មែរ​  មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ម៉ូតូដែលជនរងគ្រោះបើកម៉ាកវ៉េវអាល់ហ្វា​  ពណ៌ខ្មៅ អត់ស្លាកលេខ​ ដឹកឈេីប្រភេទ​សុក្រំ។

  ក្រោយកើតហេតុសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

                                       

ដោយ ៖​ ជីវ័ន្ត


ចែករំលែក៖