ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការបិទខ្ទប់មន្ទីរសម្ពព អ៊ុក វ៉ារ៉ង់ ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម សម្រេចត្រូវបានបិទខ្ទប់មន្ទីរសម្ភព អ៊ុក វ៉ារ៉ង់ ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម រយៈពេល១៤ថៃ្ង ដោយមូលហេតុ មានអ្នកទៅសម្រាលកូនមានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ តទៅ ។បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្ដីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍ ។
នាយករដ្ឋបាលសាលាខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម មន្ទីរ – អង្គភាពពាក់ព័ន្ធ រដ្ឋបាល សង្កាត់កំពង់ចាម និងម្ចាស់មន្ទីរសម្ភព អ៊ុក វ៉ារ៉ង់ ត្រូវអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖