ព័ត៌មានទាន់ហេតុការណ៍៖

អំណោយរបស់លោក​ ស​ សុខា​ ជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈការពារជំងឺកូវីដ-១៩ ប្រគល់ជូនរដ្ឋបាលខេត្តព្រៃវែង

ចែករំលែក៖

ខេត្ត​ព្រៃវែង ៖ លោក សែម គន្ធា និងលោក គង់ កៃដូ តំណាងលោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ និងក្រុមការងារ នៅព្រឹកថ្ងៃសុក្រទី០៤ ខែមិថុនា ឆ្នាំ​២០២១នេះ​ បាននាំយកអំណោយរបស់លោក និងក្រុមគ្រួសារ ជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈការពារជំងឺកូវីដ-១៩ ប្រគល់ជូនលោក ជា សុមេធី អភិបាល​ នៃគណៈអភិបាលខេត្តព្រៃវែង សម្រាប់រួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុង​អំណោយដែលលោក សែម គន្ធា និងលោក គង់ កៃដូ ប្រគល់ជូនរដ្ឋបាលខេត្តព្រៃវែងនោះរួមមាន៖ អង្ករ ចំនួន ៣តោន, អាវប្រជាការពារ ចំនួន ១០០អាវ, ទឹកត្រី ចំនួន ៥៨យួរ, ទឹកស៊ីអ៊ីវ ចំនួន ៥៨យួរ, ថ្នាំ និងច្រាសដុសធ្មេញ ចំនួន ៣០០ឈុត, របាំងការពារមុខ ចំនួន ៥០របាំង, ទឹកបរិសុទ្ធ ចំនួន ២០០យួរ, ម៉ាសការពារ ចំនួន ៥០ ០០០ (ប្រាំម៉ឺន) ម៉ាស និងជែលសម្លាប់មេរោគ ចំនួន ៦០ដបធំ។

ជាមួយគ្នានេះ​ លោក ជា សុមេធី អភិបាល​ នៃគណៈអភិបាលខេត្តព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ ការពារ និង ៣កុំ” របស់សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នព្រះរាជាណាចម្ពុជា៕ដោយ​៖សហការី​


ចែករំលែក៖