ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃេីញសពក្មេងប្រុសម្នាក់អណ្តែតក្នុងទឹកស្រះ

ចែករំលែក៖

ភ្នំពេញ​៖​ ប្រជាពលរដ្ឋបានប្រទះឃេីញសពក្មេងប្រុសអាយុ៨ឆ្នាំម្នាក់​អណ្តែតក្នុងទឹកស្រះ​មួយកន្លែងស្ថិតក្នុងភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង១២និង៥០នាទី​រសៀល​ ថ្ងៃទី​៤​ ខែមិថុនា​ ឆ្នាំ២០២១​ ។
​ក្មេងប្រុសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះឡុង​ អាយុ៨ឆ្នាំ​ រស់នៅក្នុងភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ក្មេងប្រុសរងគ្រោះខាងលេី​ បានបាត់ខ្លួនអស់រយៈពេលមួយយប់ទៅហេីយ​ដោយមិនដឹងជាទៅណា​ ទោះបីបងប្អូនឪពុកម្តាយខំដើររកក៏រកមិនឃេីញ​ រហូតមកដល់វេលាកេីតហេតុស្រាប់តែប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ទីនោះបានប្រទះឃេីញសពអណ្តែតក្នុងស្រះបាត់ទៅហេីយ ទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងនិងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖