ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានប្រគល់អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនតាមបណ្ដាអង្គភាពចំណុះ កងពលតូចថ្មើរជើងលេខ៥១។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក្នុងនាមឲ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ដែលកងកម្លាំងជួរមុខ កំពុងឈរជើងបំពេញប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែន សូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាអគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ តែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខកងកម្លាំងជួរមុខជានិច្ច ដោយនៅរដូវរងា ឧបត្ថម្ភអាវរងា និងនៅរដូវវស្សាឧបត្ថម្ភអាវភ្លៀង៕
ដោយ ៖ សូរិយា