ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារទំនើប ឡាក់គី (Lucky​ Market) សាខារង្វង់មូលតាព្រហ្ម ជ្រោយចង្វារ មានអ្នកជំងឺកូវីដ-១៩​​ បានទៅទិញអីវ៉ាន់មួយចំនួននៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងថា, ផ្សារទំនើប ឡាក់គី (Lucky​ Market) សាខារង្វង់មូលតាព្រហ្ម ជ្រោយចង្វារ មានអ្នកជំងឺកូវីដ-១៩​​ បានទៅទិញអីវ៉ាន់មួយចំនួននៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប ឡាក់គី (Lucky​ Market) សាខារង្វង់មូលតាព្រហ្ម ជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖៥០នាទី ដល់ម៉ោង​ ១១៖៣០នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩​​ បានទៅទិញអីវ៉ាន់មួយចំនួននៅទីតាំងខាងលើនេះ។ អ្នកប៉ះពាល់ មិនទាន់បានទៅយកសំណាកនៅឡើយគិតត្រឹមព្រឹកថ្ងៃទី ៤ ខែមិថុនានេះ។ អ្នកធ្វើការនៅទីតាំងខាងលើនេះ បានចាក់វ៉ាក់សាំងរួចរាល់គ្រប់គ្នា។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ ៖ សិលា


ចែករំលែក៖