ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ខណៈជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យដួលខ្ទាតទៅកណ្តាលថ្នល់ត្រូវរថយន្តកុងតឺន័របេីកមកដល់កិនស្លាប់ ហើយរថយន្តកុងតឺន័រនោះក៏បើកគេចខ្លួនបាត់ស្រមោលទៅ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HT-0002 តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏ទាញចង្កូតបត់ឆ្វេងឆ្លងផ្លូវជ្រុលបុកម៉ូតូមួយគ្រឿងទៀតដែលធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតបណ្តាលឱ្យដួលខ្ទាតទៅកណ្តាលថ្នល់ ភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀតមិនចាំស្លាកលេខបើកមកពីក្រោយកិនបណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ រួចរថយន្តកុងតឺន័រនិងម៉ូតូរងគ្រោះក៏បេីកគេចចេញពីកន្លែងកេីតហេតុបាត់ទៅ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដលនិងបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ ៖ សុខាសែនជ័យ