ខេត្តត្បូងឃ្មុំ ៖ សូមចូលរួមប្រុងប្រយ័ត្នចំពោះក្មេងចុះលេងទឹកប្រឡាយ អូរ ត្រពាំង បឹងបួ ស្ទឹង ទន្លេនានា ព្រោះវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ។ ជាក់ស្ដែងក្មេងប្រុសម្នាក់ អាយុទេីបតែបាន៨ឆ្នាំបានលង់ទឹកប្រឡាយនៅចំណុចបង្គោលបំពេញបន្ថែមលេខ១០១/៣ បណ្តាលឱ្យស្លាប់ដោយមិនមានអ្នកណាបានដឹងនិងឃេីញនោះឡេីយ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១៨:០០នាទីល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ។
បេីតាមប្រភពព័ត៌មានពីអាណាព្យាបាលក្មេងរងគ្រោះបានឱ្យដឹងថា កូនប្រុសរងគ្រោះបានទៅលេងទឹកប្រទ្បាយនៅផ្លូវក្រវាត់ព្រំដែនត្រង់ចំណុចបង្គោលបំពេញបន្ថែមលេខ១០១/៣ បណ្តាលឱ្យលង់ទឹកស្លាប់ តែពេលកូនប្រុសរបស់ពួកគាត់ទៅលេងទឹកប្រឡាយនោះគឺពួកគាត់មិនបានដឹងទេ។ លុះដល់វេលាម៉ោង ១៨:០០ នាទីល្ងាចទើបពួកគាត់មានការភ្ញាក់ផ្អើលព្រោះបាត់កូនយូរពេកមិនឃើញមកផ្ទះក៏នាំគ្នាដើររក ហើយឃើញសពកូនអណ្តែតក្នុងទឹកប្រឡាយ ។
ក្មេងរងគ្រោះឈ្មោះ ងិ ណាត ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរូង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕
ដោយ ៖ វណ្ណៈ