ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខេត្តកំពង់ចាម​ ចេញសេចក្តីសម្រេចស្តីពី​ ការបិទខ្ទប់មន្ទីរសម្រាកព្យាបាល អ៉ិន​ សែ​ ស្ថិតក្នុងភូមិទី៨​ សង្កាត់​កំពង់ចាម​ ក្រុងកំពង់ចាម​

ចែករំលែក៖

ខេត្តកំពង់ចាម៖ រដ្ឋបាល​ខេត្តកំពង់ចាម​ ចេញសេចក្តីសម្រេចស្តីពី​ ការបិទខ្ទប់មន្ទីរសម្រាកព្យាបាល អ៉ិន​ សែ​ ស្ថិតក្នុងភូមិទី៨​ សង្កាត់​កំពង់ចាម​ ក្រុងកំពង់ចាម​ ចាប់ពីថ្ងៃទី៥​ខែមិថុនា​ រហូតដល់ថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ ក្រោយពីមានអ្នកសម្រាលកូនវិជ្ជមានកូវីដ-១៩មកទីតាំងមួយនេះ។ត្រូវបានបិទខ្ទប់ មន្ទីរសម្រាកព្យាបាល អុិន សែ ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដោយមូលហេតុ មានការ ប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្ដីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍ ។
នាយករដ្ឋបាលសាលាខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាល សង្កាត់កំពង់ចាម និងម្ចាស់មន្ទីរសម្រាកព្យាបាល អុិន សែ ត្រូវអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖