ខេត្តកំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការ ធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៧នាក់ ដូចមានរាយនាមខាងក្រោម៖
រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគ កូវីដ-១៩ ឲ្យបានឆាប់រហ័សបំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។ គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ២៩៧នាក់ ស្រី ១៧៣នាក់ ក្នុងនោះបានជាសះស្បើយចំនួន ១២០នាក់ ស្រី ៥៩នាក់។ អ្នកជំងឺដែលនៅសល់ចំនួន ១៧៦នាក់ ស្រី ១១៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកស្ទោង មណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបាន ខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច