ព័ត៌មានទាន់ហេតុការណ៍៖

លោកឧកញ៉ា ទៀ វិចិត្រ មានចិត្តសប្បុរសធម៌ ជួយសង្គមដោយមិនរើសអើង ពិសេសជនរងគ្រោះជួបវិបត្តិតាមសមុទ្រ !

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿនទាំងយប់ ទៅទទួលយកជនរងគ្រោះមានអាការៈសន្លប់ បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា, នៅក្រុងកោះរ៉ុង នាវេលាម៉ោងជាង៨យប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿនទាំងយប់ ទៅទទួលយកជនរងគ្រោះមានអាការៈសន្លប់ បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

​លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជនរងគ្រោះមានឈ្មោះ សឹង ដាណា អាយុ២៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីជាជនរងគ្រោះ ត្រូវបានក្រុមការងារសង្រ្គោះរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បញ្ជូនតាមអូបរ័ពេទ្យល្បឿនលឿន បានដឹកជនរងគ្រោះមកកាន់ខេត្តព្រះសីហនុដោយសុវត្ថិភាព នឹងដឹកបន្តតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្រ្គោះបន្ទាន់៕

ដោយ៖ សិលា


ចែករំលែក៖