ខេត្តស្វាយរៀង៖ អបអរសាទរដល់ស្ត្រីខ្មែរម្នាក់ ដែលមានវិជ្ជមានកូវីដ-១៩ហើយកំពុងធ្វើចត្តាឡីស័កនិងកំពុងព្យាបាលជំងឺនៅសង្កាត់ច្រកម្ទេស ក្រុងបាវិតត្រូវក្រុមគ្រូពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនបានជោគជ័យ។
យោងតាមអាខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះថាកាល វេលាម៉ោង៧និង៥នាទីយប់ថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ មានអាស័យដ្ឋាននៅ ភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិតដែលកំពុងធ្វើចត្តាឡីស័កនិងកំពុងព្យាបាលជំងឺដោយជោគជ័យ។
ដោយទទួលបានកូនស្រីម្នាក់ទំងន់ ៣ គីឡូក្រាម ដែលនេះជាករណីទី៧ផងដែរសម្រាប់មន្ទីរពេទ្យខេត្ត។
ក្នុងឱកាសនោះស្ត្រីដែលទើបសម្រាលបានកូនស្រីនេះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងនិងសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការជួយសម្រាលកូនរហូតទទួលបានជោគជ័យនៅពេលនេះនិងជូនពុទ្ធពរទាំង៤ប្រការកុំបីឃ្លាងឃ្លាតឡើយ ៕
ដោយ៖ យឹម សុថាន