ព័ត៌មានទាន់ហេតុការណ៍៖

អុំស្រី រ៉ីម វណ្ណារី ម្តាយលោកស្រី ណើ ចាន់ត្រា: កូនឃ្លាតពីម្តាយជាង៤ខែ! ខណ:(ណើ ចាន់ត្រា​) ដែលត្រូវបានតុលាការឃុំខ្លួននៅគុកព្រៃសដោយអយុត្តិធម៌ តាមបណ្តឹងលោកស្រី ទ្រី ដាណា !

ចែករំលែក៖

ភ្នំពេញ៖ គេមិនអាចធ្វើការចោទប្រកាន់ទៅលើដើមបណ្តឹង ឬតុលាការថាបាន ធ្វើបាបលោកស្រី ណើ ចាន់ត្រា តំណាងចែកចាយផលិតផលអោយលោកស្រីពាណិជ្ជករដ៏ល្បីម្នាក់ឈ្មោះ ទ្រី ដាណា នោះឡើយ ។ ប៉ុន្តែលោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, មីង​ រ៉ីម​ វណ្ណារី​ បាននិយាយទាំងទឹកភ្នែកថាអាណិតចៅ​ណាស់ព្រោះបែកម្តាយ៤ខែហេីយ​ (ណើ ចាន់ត្រា​) ដែលត្រូវបានតុលាការឃុំខ្លួននៅគុកព្រៃសដោយអយុត្តិធម៌។ កូនស្រីគាត់មុនជាប់ឃុំគឺធ្លាប់ធ្វេីជាតំណាងចែកចាយផលិតផលអោយលោកស្រីពាណិជ្ជករដ៏ល្បីម្នាក់។ តាមរយៈការលើកឡើងបែបនេះ មានន័យថា លោកដួងតារា អាចនិងជួយស្វែងរកយុត្តិធម៌ជូនចំពោះលោកស្រី (ណើ ចាន់ត្រា​) ដើម្បីបានមកជួបជុំកូន និងក្រុមគ្រួសារវិញ ។ ម្យ៉ាងវិញទៀត លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការកំណែទម្រង់ប្រព័ន្ធតុលាការ ជាមួយនឹងការ ផ្ដាំផ្ញើដល់ព្រះរាជអាជ្ញា ចៅក្រម ត្រូវបំពេញតួនាទីផ្តល់យុត្តិធម៌ទៅតាមផ្លូវច្បាប់គ្រប់សំណុំរឿងទាំងអស់ ។ ចៀសវាងភាពលំអៀង អំពើពុករលួយ ក្លាយទៅជាភាពអយុត្តិធម៌សង្គម។

សូមរំឮកថា, លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានថ្លែងថា អុំស្រី រ៉ីម វណ្ណារី (បងប្អូនខ្មែរមូស្លីម )​ អាយុ ៦៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិធ្វីខាងត្បូង ឃុំអណ្តូងខ្មែរ​ ស្រុកទឹកឈូរ ខេត្តកំពត។ គាត់មកទទួលស្បៀងជាមួយចៅស្រីឈ្មោះ ម៉េត ចាន់មរកត អាយុ៨ឆ្នាំ និងចៅប្រុសឈ្មោះ ម៉េត បានមនោរាជ អាយុ៤ឆ្នាំ។ ក្រោយពីទទួលអំណោយហើយ​ មីង​ រ៉ីម​ វណ្ណារី​ បាននិយាយទាំងទឹកភ្នែកថាអាណិតចៅ​ណាស់ព្រោះបែកម្តាយ៤ខែហេីយ​ (ណើ ចាន់ត្រា​) ដែលត្រូវបានតុលាការឃុំខ្លួននៅគុកព្រៃសដោយអយុត្តិធម៌។ កូនស្រីគាត់មុនជាប់ឃុំគឺធ្លាប់ធ្វេីជាតំណាងចែកចាយផលិតផលអោយលោកស្រីពាណិជ្ជករដ៏ល្បីម្នាក់។

លោក ដួង តារា លើកឡើងបែបនេះកន្លងទៅ គ្រាដែលលោកបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ កំពុងជួបការលំបាក នៃសម័យជំងឺកូវីដ-១៩ ។

លោកថា, ត្រូវមានការប្រុងប្រយ័ត្នកូវីដ-១៩គ្រប់ដង្ហើមចេញចូល!
ចំនួនតួលេខអ្នកឆ្លងកូវីដ-១៩ដែលបានប្រកាសថ្ងៃទី ២៥ ឧសភា ២០២១ គឺមានចំនួន៥៦៨ ដែលគួរអោយព្រួយបារម្ភខ្លាំងណាស់។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា គឺត្រូវតែពាក់ម៉ាស់ដាច់ខាត ហើយត្រូវឧស្សាហ៍ដុសលាងសម្អាតដៃនិងមុខមាត់ជាមួយសាប៊ូ អាល់កុល ឬជែល។

លោកបន្តថា, ថ្ងៃនេះខ្ញុំបានផ្តល់ស្បៀងអាហារ​ និងកង្ហាល់១គ្រឿងជូនអុំស្រី រ៉ីម វណ្ណារី (បងប្អូនខ្មែរមូស្លីម )​ អាយុ ៦៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិធ្វីខាងត្បូង ឃុំអណ្តូងខ្មែរ​ ស្រុកទឹកឈូរ ខេត្តកំពត។ គាត់មកទទួលស្បៀងជាមួយចៅស្រីឈ្មោះ ម៉េត ចាន់មរកត អាយុ៨ឆ្នាំ និងចៅប្រុសឈ្មោះ ម៉េត បានមនោរាជ អាយុ៤ឆ្នាំ។ ក្រោយពីទទួលអំណោយហើយ​ មីង​ រ៉ីម​ វណ្ណារី​ បាននិយាយទាំងទឹកភ្នែកថាអាណិតចៅ​ណាស់ព្រោះបែកម្តាយ៤ខែហេីយ​ (ណើ ចាន់ត្រា​) ដែលត្រូវបានតុលាការឃុំខ្លួននៅគុកព្រៃសដោយអយុត្តិធម៌។ កូនស្រីគាត់មុនជាប់ឃុំគឺធ្លាប់ធ្វេីជាតំណាងចែកចាយផលិតផលអោយលោកស្រីពាណិជ្ជករដ៏ល្បីម្នាក់។

ចំពោះខ្ញុំគឺមានការអាណិតអាសូរកុមារទាំងពីរយ៉ាងខ្លាំងហេីយមិនដឹងថាពួកគេនឹងបានជួបម្តាយវិញនៅពេលណាទេ។ ប៉ុន្តែខ្ញុំមានជំនឿថាតុលាការនឹងផ្តល់យុត្តិធម័ដលគាត់មិនខាន។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។
សូមរំលឹកថា, ករណីលោកស្រី ទ្រី ដាណា ប្តឹងលោកស្រី ណើ ចាន់ត្រា ដែលជាតំណាងចែកចាយឲ្យក្រុមហ៊ុនរបស់ខ្លួន ដាក់ពន្ធនាគារទាំងអំពើអយុត្តិធម៌ ធ្វើឱ្យកូនពីរនាក់ត្រូវបានបែកពីម្ដាយ ហើយជីដូននិយាយទាំងទឹកភ្នែកនូវអំពើអយុត្តិធម៌នេះជូនទៅកាន់លោកដួងតារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីឲ្យលោកជួយអន្តរាគមន៍ស្នើសុំអោយផ្ដល់យុត្តិធម៌ពីតុលាការ ក្នុងរឿងនេះដើម្បីឲ្យកូនស្រីរបស់គាត់បានមកជួបចៅទាំងពីរនាក់ដែលកំពុង ព្រាត់ម្ដាយនឹងជួប ការដ៏លំបាកខ្វះខាត។
សូមបញ្ជាក់ផងដែរថា , ម្តាយលោកស្រី ណើ ចាន់ត្រា បានដាក់ពាក្យបណ្ដឹងរួចទៅហើយនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីសុំការអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណាបានតុលាការធ្វើការថ្លឹងថ្លែងថា, បើលោកស្រី ណើ ចាន់ត្រា ពិតជាបានយកលុយរបស់ក្រុមហ៊ុនលោកស្រី ទ្រី ដាណា រហូតដល់ជាង ១លានដុល្លារពិតប្រាកដមែននោះ តើម្ដាយរបស់គាត់ ហ្នឹងកូនៗក្រខ្សត់ដល់ថ្នាក់នេះហើយឈានដល់លោកដួងតារាបានយកអំណោយទៅចែកជូនដល់លំនៅដ្ឋានទៀតនោះ? ។ នេះជាការដែលត្រូវថ្លឹងថ្លែង ពិចារណារបស់តុលាការ ដើម្បីផ្ដល់យុត្តិធម៌ឲ្យគូភាគី៕

ដោយ៖ សិលា


ចែករំលែក៖