ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចំរុះបង្រ្កាបរថយន្តដឹកឈើ១គ្រឿង ប្រគល់ជូនមន្រ្តីបរិស្ថាន បន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងចំរុះស្រុកវាលវែងសហការបង្រ្កាប រថយន្តធុនធំ១គ្រឿងមានផ្ទុកឈើក្រាក់ពេញព្រៀប ដើម្បីប្រគល់ជូនមន្រ្តីជំរកសត្វព្រៃភ្នំសំកុសចាត់ការបន្ត ។

ករណីឃាត់ចាប់រថយន្តធុនធំ១គ្រឿងកំពុងដឹកជញ្ជូនឈើជាក់ស្ដែងនេះ នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចអូរតាទិន ស្ថិតនៅភូមិក្រពើរពីក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងសហការដែលបានចុះផ្ទាល់បានឲ្យដឹងថា លទ្ធផល ៖ ឃាត់ចាប់ជាក់ស្ដែងនូវរថយន្តធុនធំ១គ្រឿងម៉ាក ហុីយ៉ានដាយ ពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A -0762 មានផ្ទុកឈើក្រាក់មូលប្រភេទបង្គោលរបងចំនួន៣៥០ដើម ។

ប្រភពដដែលបន្តទៀតថា បច្ចុប្បន្ន វត្ថុតាងទាំងរថយន្តមានផ្ទុកឈើពេញ រក្សាទុក និងប្រគល់ជូនមន្រ្តីជំនាញបរិស្ថាន ស្នាក់ការដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីបន្តនីតិវិធី ៕

ដោយ៖បុឹម ពិន


ចែករំលែក៖