ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងប្រៃសណីយ៍ បញ្ជាក់លេខទូរស័ព្ទសំខាន់ៗដែលអ្នកគួរមានក្នុងសម័យឌីជីថលនេះ ជាពិសេសក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់រំលឹកបន្ថែមថា, លេខទូរស័ព្ទសំខាន់ៗដែលអ្នកគួរមានក្នុងសម័យឌីជីថលនេះ ជាពិសេសក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩។ សូមកត់ត្រាចូលក្នុងទូរស័ព្ទដៃរបស់អ្នកណា៎!ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលើកឡើងថា, សម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក សូមតាមដានទំព័រ Facebook គិតគូរកូន និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications និង MoEYS Cambodia ។#KitKouKon #គិតគូរកូន #OnlineChildProtection #ChildProtection
#OnlineSafetyKH #MPTC #អក្ខរកម្មមេឌា ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរំឮកថា ,លេខទូរស័ព្ទដែលអ្នកត្រូវតែមាន គឺដូចខាងក្រោមនេះ ៖
-1280 ពិភាក្សាអំពីបញ្ហាកុមារដោយឥតគិតថ្លៃ!
-1288 ទាន់ហេតុការណ៍ប្រឆាំងការជួញដូរមនុស្ស
-666 រថយន្តពន្លត់អគ្គិភ័យ
-115ទាន់ហេតុការណ៍អំពីវីរុសកូវីដ-១៩
-119 រថយន្តគិលានសង្គ្រោះបន្ទាន់
-097 778 0002 ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ៕

ដោយ៖ សិលា


ចែករំលែក៖