ខេត្ដព្រះវិហារ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ពោលគឺក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩ចំនួន៣ នាក់ ដែលមកពីខេត្តកំពង់ធំ រដ្ឋបាលស្រុករវៀង ខេត្តព្រះវិហារ បានចុះបិទទីតាំងមួយចំនួនស្ថិតនៅទីរួមស្រុកជាបណ្តោះអាសន្នសិនមានដូចជា៖ ផ្សារស្រុករវៀង ផ្ទះសំណាក់តោពីរ អាហារដ្ឋានទល់មុខតោពីរ និងកន្លែង Wing វេរលុយទល់មុខទីស្នាក់ការបក្សប្រជាជនកម្ពុជាស្រុក ដោយសារអ្នកមានវិជ្ជាកូវីដ-១៩ បានចូលទីតាំងទាំងនោះ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។
សូមបញ្ជាក់ថា,រដ្ឋបាលខេត្តព្រះវិហារ សេចក្តីប្រកាសព័ត៌មានស្តីពីរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន០៣នាក់ ធ្វើដំណើរមកពីខេត្តកំពង់ធំ ជាមួយអ្នករួមដំណើរចំនួន០៣នាក់ទៀត និងបានយកសំណាកឃើញវិជ្ជមានកាលពីយប់ថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង ៩៖១៥នាទី។
ពួកគាត់ទាំងបីនាក់ ធ្វើដំណើរតាមរថយន្ត ជាមួយអ្នកបីអ្នកទៀតលុះដល់ភូមិសាស្រ្តស្រុករវៀង មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រោយស្រាវជ្រាវ និងយកសំណាក គឺមានផ្ទុកវិជ្ជមានកូវីដ-១៩ចំនួន៣នាក់។
រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ថា, រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន០៣នាក់ និងអ្នកប៉ៈពាល់ផ្ទាល់ចំនូន០៣នាក់ដែលមានឈ្មោះដូចខាងក្រោម ៖
-ក/. អ្នកវិជ្ជមានកូវីដ១៩
១/. ខាត់ សុភត ភេទស្រី អាយុ៥៦ ឆ្នាំ
២./ គុន ស្រីរិទ្ធ ភេទស្រី អាយុ២៩ឆ្នាំ
៣./ កុមារី ខុន ស្រីខួច អាយុ៤ឆ្នាំ
-ខ./ អ្នកប៉ៈពាល់ផ្ទាល់
១./ តាប់ សុខឿន ភេទប្រុស អាយុ៣៧ ឆ្នាំ
២./ តាប់ ចំរើន ភេទប្រុស អាយុ២១ ឆ្នាំ
៣./ តាប់ វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ។
អ្នកទាំង៦រូបនេះ មានទីលំនៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
រដ្ឋបាលខេត្តព្រះវិហារសូមបញ្ជាក់ថា,ពួកគាត់ទាំងបីនាក់ ធ្វើដំណើរតាមរថយន្ត ជាមួយអ្នកបីអ្នកទៀតលុះដល់ភូមិសាស្រ្តស្រុករវៀង មានគ្រោះថ្នាក់ចរាចរណ៍ក្រោយស្រាវជ្រាវ និងយកសំណាក គឺមានផ្ទុកវិជ្ជមានកូវីដ-១៩ចំនួន៣នាក់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបាន ខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕
ដោយ៖ សិលា