ខេត្តតាកែវ ៖ រដ្ឋបាលខេត្តតាកែវសម្រេច..
ប្រការ១..ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្ម ការលក់ដូរទាំងអស់នៅក្នុង ផ្សារតាកែវ បរិវេណជុំវិញផ្សារ និងការ លក់ដូរតាមគេហដ្ឋានជុំវិញផ្សារតាកែវទាំងអស់ ដែលស្ថិតនៅក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ចាប់ពីម៉ោង១២:០០ នាទីថ្ងៃត្រង់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ មានការជូនដំណឹងជាថ្មី ។
ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត ។
ប្រការ២..អាជីវករ និងអ្នកលក់ដូរនៅក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ មានកាតព្វកិច្ចផ្ដល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល ។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកសំណាកពីអាជីវករ និងអ្នកលក់ដូរទាំងអស់នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ នៅចំណតរថយន្តផ្សារ តាកែវ ។ ក្នុងករណីបងប្អូនខកខានមិនបានទៅផ្ដល់វត្ថុសំណាកតាមកាលកំណត់ខាងលើ ត្រូវទៅផ្ដល់សំណាក នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតលំនៅស្ថានរបស់បងប្អូនប្រជាពលរដ្ឋ ។
ប្រការពា..អាជីវករ និងអ្នកលក់ដូរទាំងអស់ព្រមទាំងក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ក្នុងអំឡុងពេលនៃការអនុវត្តន៍វិធានការផ្អាកជាបណ្ដោះអាសន្ន ត្រូវបានហាមឃាត់ការ ចេញ ចូល ការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សនៅតំបន់បិទខ្ទប់ លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម ៖
– ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅស្ពាន់ ឬ ទីសំណាក់ជាមួយគ្នា។
– ការជួបជុំរបស់មន្ត្រីសុខាភិបាល ដើម្បីយកសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ និងបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងៗទៀត។
– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ឬ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្រនៃការផ្អាកជាបណ្តោះអាសន្ននេះ។ សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និងឱសថស្ថាន។
រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ជាពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៣កុំ ៣ការពារ” ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បី សម្លាប់មេរោគ ការវាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ប្រការ៤..ត្រូវបានប្រគល់ភារកិច្ចជូនរដ្ឋបាលក្រុងដូនកែវ និងសង្កាត់រកាក្រៅ ដើម្បីបង្កើតក្រុមការងារប្រចាំភាពក្នុងភូមិ សាស្ត្រ ដែលផ្អាកជាបណ្ដោះអាសន្ន សម្រាប់ទទួលការអនុវត្តន៍ និងសម្របសម្រួលលើការងារចាំបាច់៕
ដោយ៖ ភារៈ