ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំទាមទារឲ្យចិនសងសំណង១០ពាន់លានដុល្លារ ដោយសារតែកូវីដ-១៩

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានអំពាវនាវឲ្យចិន សងសំណងជាទឹកប្រាក់ ដល់អាមេរិក ១០ ពាន់លានដុល្លារ ដោយសាតែការឆ្លងកូវីដ-១៩ រាលដាលចេញពីទឹកដីចិន។

សារព័ត៌ The Hill បានផ្សាយថា ការអំពាវនាវខាងលើរបស់អាមេរិក កើតឡើងក្នុងពេលដែល មានវិវាទជុំវិញ ប្រភពកូវីដ-១៩ ដែលបានផ្ទុះឡើងពេលដំបូង។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ គណបក្សសាធារណរដ្ឋនៅទីក្រុង Greenville ស្ថិតនៅភាគខាងជើង Carolina កាលពីថ្ងៃទី ៥ខែមិថុនា លោកត្រាំបាននិយាយថាដល់ពេលដែលពិភពលោក ចាំបាច់ត្រូវតែ បង្ខំឲ្យចិនទទួលខុសត្រូវចំពោះ ការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោកត្រាំបានលើកឡើងថា ប្រទេសនៅជុំវិញពិភពលោក ត្រូវពិភាក្សាដើម្បី ផ្តល់វិក័យបត្តិ ទឹកប្រាក់ ១០ពាន់លានដុល្លារ ដែលប្រទេសចិនបង្កឡើងនៅជុំវិញពិភពលោក។ លោកត្រាំបានលើកឡើងទៀតថា អាមេរិកគួរតែដំឡើងពន្ធ១០០%ទៅលើទំនិញនាំចូលពីប្រទេសចិន ។

ការប្រកាសរបស់លោកត្រាំ ក្នុងពេលដែល មានទ្រឹស្តីថា កូវីដ-១៩ លេចចេញពីមន្ទីរពិសោធន៍នៅទីក្រុងវូហានប្រទេសចិន ។ ចិនបានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយលើកឡើងថា បើចង់ស្រាវជ្រាវមន្ទីរពិសោធន៍គឺត្រូវតែស្រាវជ្រាវ នៅក្នុងទឹកដីអាមេរិក៕ដោយ៖ ធីរីណា


ចែករំលែក៖