ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ហាងមាសពេជ្រ សុវណ្ណធីតា ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ15E0 ផ្លូវប៉ាស្ទ័រ51 កែងផ្លូវ136 (ផ្សារតាប៉ាង) មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកផ្នែកសន្តិសុខធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ហាងមាសពេជ្រ សុវណ្ណធីតា ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ15E0 ផ្លូវប៉ាស្ទ័រ51 កែងផ្លូវ136 (ផ្សារតាប៉ាង) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកផ្នែកសន្តិសុខធ្វើការនៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ៖ សិលា