ភ្នំពេញ៖ ដោយទទួលបានបទបញ្ជា និងការណែនាំដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំបន្ថែមដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ទាក់ទងទៅលោកអធិការនគរបាលខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែត្រួតពិនិត្យឡេីងវិញ និងស្រាវជ្រាវមេីលថាតេីមានឯកសារអ្វីខ្លះនូវសេសសល់ និងត្រូវធ្វេីជូនប្រជាពលរដ្ឋ ដោយបន្តធ្វេីកិច្ចការនេះឡេីងវិញឲ្យបានឆាប់រហ័សបំផុត។ការលើកឡើងបែបនេះរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វេីឡេីងនៅរសៀលថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២១នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់។
លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ទៀតថា បន្ទាប់ពីមួយរយៈពេលកន្លងមកនេះកម្លាំងស្ទេីរតែទាំងអស់ជាប់រវល់លេីការងារបិទខ្ទប់ ការងារអនុវត្តបម្រាមគោចរ និងការងារប្រចាំការតាមតំបន់ក្រហម លឿងទុំ និងតំបន់លឿង៕ដោយ៖សហការី