ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរដ្ឋបាលប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួន ជនសង្ស័យ ០៥នាក់ ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

   ភ្នំពេញ៖ ជនសង្ស័យ ០៥ នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញឃាត់ខ្លួនបានករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស(ប៉ុនប៉ងកៀរផ្តួលគំរាមយកម៉ូតូ)  ។ ការឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់នេះកាលពីម៉ោង០៣និង០០នាទី ទី០៦ ខែមិថុនា ឆ្នាំ២០២១                                                                                                                 នៅចំណុចមុខវិទ្យាល័យទួល ប្រាសាទសែនសុខ ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានគ្នា៥នាក់ មធ្យោបាយម៉ូតូ០៣គ្រឿង មានឈ្មោះ ៖

១-ឈ្មោះ ម៉ក់ ពិសិដ្ឋ (សិត) ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ១  សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានសារធាតុញៀន ។

២-ឈ្មោះ ម៉ក់ ពិសី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានសារធាតុញៀន ។

 ៣-ឈ្មោះ អ៊ោម វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានសារធាតុញៀន ។

 ៤-ឈ្មោះ ឡុង សោវឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានសារធាតុញៀន ។

៥-ឈ្មោះ វ៉ា វ៉ាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប្រាសាទ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ មានសារធាតុញៀន។

សមត្ថកិច្ចបានឱ្យដឹងទៀតថាពួកគេ បានធ្វើសកម្មភាពប៉ុនប៉ងកៀរផ្តួល ម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ផលិតឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AV-7556 ពីជនរងគ្រោះឈ្មោះ ឃុន តូន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីសែង ស្នាក់នៅក្នុងឃ្លាំងស្តុកទំនិញ ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ តែមិនបានសម្រេចខណៈជនរងគ្រោះស្រែកឆោឡោហើយកម្លាំងសមត្ថកិច្ចដែលកំពុងល្បាតចុះជួយអន្តរាគមន៍ភ្លាមៗ ។

សម្ភារបន្សល់ទុក ៖ ម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ផលិតឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AV-7556 ប្រគល់ឲ្យជនរងគ្រោះវិញ។

ដោយឡែក ម៉ូតូ ០១គ្រឿងម៉ាក ហុងសេ១២៥ ផលិតឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1M-0642 – ម៉ូតូ ០១គ្រឿងម៉ាកស៊ុយស៊ីគីស្មាស់ គ្មានស្នាកលេខ  និង ម៉ូតូ ០១គ្រឿងម៉ាក ស្តេប ពណ៌លឿងលាយទឹកក្រូច ពាក់ស្លាកលេខសៀមរាប1I-2650 ជារបស់ជនសង្ស័យត្រូវបានដកហូត 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖