ខេត្តស្វាយរៀង៖ មិនធម្មតាឡើយក្រុមគ្រូពេទ្យខេត្តស្វាយរៀងបានបន្តជួយសម្រាលកូនដល់ស្ត្រីខ្មែរម្នាក់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ។
យោងតាមអាក់ខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះថា កាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបន្តជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលមានវិជ្ជមានកូវីដ-១៩មានអាសយដ្ឋាននៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺដោយទទួលបានកូនស្រីម្នាក់ទម្ងន់ ២,៨ គីឡូក្រាម ដែលនេះជាករណីលើកទី៨ផងដែរសម្រាប់មន្ទីរពេទ្យខេត្ត។
សូមបងប្អូនប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង៣ការពារ ទាំងអស់គ្នា។
ក្នុងឱកាសនោះស្ត្រីដែលទើបសម្រាលបានកូនស្រីនេះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងនិងសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងងកាយចិត្តក្នុងការជួយសម្រាលកូនរហូតទទួលបានជោគជ័យនៅពេលនេះនិងជូនពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ យឹម សុថាន