ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បេីករថយន្តស៊េរីទំនេីបបុកបង្គោលភ្លេីងកៀបជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ​៖ នារីម្នាក់បេីករថយន្តស៊េរីទំនេីបក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកបង្គោលភ្លេីងថ្មពេញទំហឹងបណ្តាលឱ្យកៀបជាប់ទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំសំណាងម្ចាស់របួសស្រាល។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០២១​ នៅតាមបណ្តោយផ្លូវលេខ៦១៤​ ក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាកBMW ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BG.1123 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៦១៤​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុកបង្គោលភ្លេីងពេញទំហឹងបណ្តាលឱ្យរងការខូចខាតកៀបជាប់ទៅមុខលែងរួច​ សំណាងអ្នកបេីកបររបួសស្រាល។ 

ក្រោយកេីតហេតុម្ចាស់រថយន្តបានគេចចេញពីកន្លែងកេីតហេតុបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចចុះធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោលរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕

ដោយ៖ សុខា សែនជ័យ


ចែករំលែក៖