ភ្នំពេញ៖ រថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាកFORTUNERមួយគ្រឿងបេីកបរក្នុងល្បឿនលឿនសង្ស័យម្ចាស់ស្រវឹងស្រាខ្លាំងផងបានរេចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យវៀចចេញពីគន្លងជូរមួយកង់នៅចំណុចមុខក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កាល ពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ចំណែករថយន្តបង្កបានព្យាយាមបេីកគេចរហូតទៅដល់ស្ថានីយប្រងកាល់តិចក៏ឈប់រថយន្តទុកចោល រួចឡេីងរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ទៅ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFORTUNER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BL-0108បេីកបរដោយនារីម្នាក់និងមាននារីម្នាក់ទៀតរួមដំណេីរជាមួយបានធ្វេីដំណេីរតាមបណ្តោយផ្លួវព្រះមុនីវង្សក្នុងទិសដៅពីជេីងទៅត្បូងដោយប្រើប្រាស់ល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុសង្ស័យអ្នកបើកស្រវឹងស្រាធ្វើឱ្យរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យវៀចចេញពីគន្លងជូរមួយកង់ ភ្លាមនោះរថយន្តបង្កក៏ព្យាយាមបេីកគេចខ្លួនរហូតទៅដល់ចំណុចមុខស្ថានីយប្រេងកាល់តិចទេីបឈប់រថយន្តទុកចោលរួចឡេីងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់តែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕
ដោយ៖ សុខា សែនជ័យ