ព័ត៌មានទាន់ហេតុការណ៍៖

Tottenham បញ្ចប់កិច្ចពិភាក្សាជាមួយលោក Conte ជុំវិញតួនាទីជាគ្រូបង្វឹក

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា ក្លិប Tottenham Hotspur បានបញ្ឈប់ការពិភាក្សាជាមួយលោក Antonio Conte ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេដើម្បីជំនួសលោក Jose Mourinho ដែលត្រូវបានបណ្តេញចេញ។

កាលពីខែមុន លោក Conte បានបញ្ចប់កិច្ចសន្យារបស់គាត់នៅឯក្លិប Inter Milan មួយឆ្នាំដំបូងហើយទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានដឹកនាំពួកគេឆ្ពោះទៅរកជើងឯកក្របខ័ណ្ឌអ៊ីតាលី Serie A ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំដែលបានក្លាយជាបេក្ខជនដើម្បីទទួលបន្ទុកដឹកនាំក្រុមTottenham ដែលបានបណ្តេញលោក Mourinho កាលពីខែមេសា។

ទូរទស្សន៍ BBC, Sky Sports និង The Guardian បានរាយការណ៍ពីការចរចារវាងលោក Conte និងក្លិប Tottenham ដើម្បីបញ្ឈប់ការទាមទាររបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះក្នុងការផ្លាស់ប្តូរក្រុមនិងថា តើលោកនឹងប្តេជ្ញាអភិវឌ្ឍកីឡាករវ័យក្មេងសម្រាប់ពេលអនាគត។

អ្នកចាត់ការក្លិParis St Germain លោក Mauricio Pochettino ដែលត្រូវបានក្លិប Tottenham បណ្តេញចេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក៏ត្រូវបានប្រព័ន្ធផ្សព្វផ្សាយភ្ជាប់ទំនាក់ទំនងជាមួយនឹងការផ្លាស់ប្តូរត្រឡប់ទៅកាន់ក្លិដើមនេះវិញដែរ

លោក Julian Nagelsmann ក៏បានស្ថិតនៅលើរ៉ាដារបស់ក្រុមTottenham ផងដែរមុនពេលដែលក្រុម Bayern Munich បានចុះហត្ថលេខាលើគ្រូបង្វឹក RB Leipzig ដើម្បីទទួលយកលោក HansiFlick ពីរដូវកាលក្រោយ។

គួររំលឹកថា ក្រុម Tottenham បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាល ២០២០២០២១ ក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្តោះអាសន្នលោក Ryan Mason ដែលធ្វើឲ្យក្រុមនេះខកខានឱកាសទទួលបានកៅអីទៅលេង Champions League Europa League រដូវកាលក្រោយនោះទេ ៕ដោយ៖ ភារៈ


ចែករំលែក៖