ភ្នំពេញ៖ ដេប៉ូ លក់ចាប់ហួយ តែ តិចឡុង (ម្តុំផ្សារអូឡាំពិក) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៥០ ផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃ២ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទិញអីវ៉ាន់មួយចំនួន ! នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ,🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ចាប់ហួយ ដែលបានទៅ ដេប៉ូ លក់ចាប់ហួយ តែ តិចឡុង (ម្តុំផ្សារអូឡាំពិក) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៥០ ផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទិញអីវ៉ាន់មួយចំនួន។ បុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២១។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ៖ សិលា