ព័ត៌មានទាន់ហេតុការណ៍៖

សាច់អាំងទឹកកាពិ និង ស៊ុប ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​២១៧ ​ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ១៩​​ រួមជាមួយក្រុមការងារមួយចំនួនរបស់ខ្លួន បានទៅហូបសាច់អាំងនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ សាច់អាំងទឹកកាពិ និង ស៊ុប ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​២១៧ ​ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ-១៩​​ រួមជាមួយក្រុមការងារមួយចំនួនរបស់ខ្លួន បានទៅហូបសាច់អាំងនៅទីតាំងខាងលើនេះ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ​ ដែលបានទៅ សាច់អាំងទឹកកាពិ និង ស៊ុប ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​២១៧ ​ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩​​ រួមជាមួយក្រុមការងារមួយចំនួនរបស់ខ្លួន បានទៅហូបសាច់អាំងនៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ៖ សិលា


ចែករំលែក៖