ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីសម្រេចលេខ ៦៤សសរ ស្តីពីការបន្ថែម​សមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ​នឹងជំងឺកូវីដ-១៩ (COVID-19)

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីការ ការបន្ថែមសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19)។

សម្រេច: ប្រការ១..ត្រូវបានតែងតាំងបន្ថែមលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានគណៈកម្មការ អន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19)។

ប្រការ២.…បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣.…រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្ត សេចក្ដីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖ សិលា


ចែករំលែក៖