ព័ត៌មានទាន់ហេតុការណ៍៖

លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ អញ្ជើញពិនិត្យដំណេីរការសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាល​ទាំងបី

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ ទោះបីកម្ពុជាកំពុងជួប​ វិបត្តិ​កូវីដ-១៩ឆ្លងក្នុងសហគមន៍យ៉ាងណា​ក្តី​ តែការអភិវឌ្ឍន៍បន្តកេីតមានជានិច្ច​ នោះគឺការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន​ ។ យ៉ាងនេះក៏ដោយ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ក្នុង​នាមលោកជាស្នងការនគរបាលខេត្ត​កំពង់ចាមបានខិតខំពុះពារគៀងគរស្វែង​ រក​ថវិកា​ពីសប្បុរសជន​នានា​ ក៏ដូចជាស្នេីសុំពីថ្នាក់លេីនិងថវិកាផ្ទាល់ខ្លួនខ្លះ ​ដេីម្បី​កសាងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ក្នុង​ស្រុក​ចំនួន​០៣​ ដែលប៉ុស្តិ៍ខ្លះសម្រេចបាន១០០ភាគ​រយ​ ខ្លះបាន៣០ភាគ​រយ​ និងខ្លះទៀតបាន៦០ភាគ​រយ​   

ដំណេីរ​ទស្សនកិច្ចត្រួតពិនិត្យ​ការសាង​សង់អគារថ្មី​ នៃប៉ុស្តិ៍នគរបាលរដ្ឋបាល​  របស់លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ ធ្វេីឡេីងនៅ​នៅព្រឹកថ្ងៃចន្ទ​ ទី០៧​ ខែមិថុនា​ ឆ្នាំ​២០២១​​ ។ 

លោក​ឧត្ដមសេនីយ៍​ទោ​បានបញ្ជាក់​ប្រាប់ពីលទ្ធផលនៃការសាងសង់អគារ​ ប៉ុស្តិ៍នគរបាលរដ្ឋបាល​ទាំង៣ដូចខាង​ក្រោមនេះ​ថា​ ៖

​ ១-អគារប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​កោះមិត្ត​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​​កំពង់សៀម ​​មានទំហំ ៧ម៉ែត្រគុណ៩​ម៉ែត្រ​ សាងសង់​សម្រេច​បាន៣០ភាគរយ​ ។

​ ២-​អគារប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​មហាខ្ញូង​ នៃអធិការដ្ឋាន​នគរបាល​​ស្រុក​កោះសូទិន​ មានទំហំ ៩ម៉ែត្រគុណ១១​ ម៉ែត្រ​សាងសង់​សម្រេច​បាន៦០ភាគរយ​ ។

សូមបញ្ជាក់​ថា​ ចំពោះអគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ថ្មីទាំងពីរនេះ​ ទទួល​បាន​ការចូលរួមឧបត្ថម្ភ​គាំទ្រ​ក្រោម​ការផ្ដួចផ្ដេីមពី​ លោកនាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គអគ្គស្នងការនគរបាលជាតិលោក អ៊ុន​ ចាន់ដា​ អភិបាល​នៃគណៈអភិបាលខេត្ត​កំពង់ចាម​ លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​ ឯម​ កុសល​​ លោកស្នងការរងទទួលពង្រឹងស្រុក​ លោកអធិការ​​-អធិការ​រង​ រហូតដល់មន្រ្តី​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ទាំងពីរ​ និងសប្បុរសជននានា​ ដែលគ្រោងចំណាយអស់ថវិកាប្រមាណជាង ២០០លានរៀល​ ។

 ៣-​អគារប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សូគង​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​​កងមាស​ មានទំហំ ៩ម៉ែត្រគុណ១១​ម៉ែត្រ​ សាងសង់​សម្រេច​បាន១០០ភាគរយ​ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ​ និងបានរៀបចំចាក់ដីបំពេញបន្ថែម​ តសំយាបចឥង្រ្កានបាយ​ និងកន្លែងស្នាក់របស់កងកម្លាំង ដែលត្រូវចំណាយថវិកាបន្ថែមប្រមាណជាង​ ១០លានរៀល​ ក្នុងនោះ​ក៏មានការជួយឧបត្ថម្ភថវិកាពី​ លោក យូ​ ស៊ុនឡុង​ រដ្ឋមន្ត្រី​ប្រតិភូ​អមដំណើរ​នាយករដ្ឋមន្រ្តី​​ តាមរយៈ​លោកអភិបាលស្រុកកងមាស​ នូវថវិកាចំនួន​ ២លានរៀល​ ដេីម្បី​ជួយសម្រួល​ក្នុង​ការចំណាយផ្សេងៗ ផងដែរ​ ។

ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ លោកនាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ នូវថវិកា​ និងគ្រឿង​ឧបភោគបរិភោគមួយចំនួន​ ឧបត្ថម្ភ​ដល់កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំងបីនេះ​ សរុបជាថវិកា​អស់​ ១,៦៨០,០០០រៀល​ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖