ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ស្ពឺ ដែលរស់នៅក្នុង ស្រុក/ឃុំ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​ កុំធ្វេសប្រហែស ​និងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់រំលឹកហើយរំលឹកទៀតជូនដល់ជនរួមជាតិយ៉ាងដូច្នេះថា,📣 បងប្អូនប្រជាពលរដ្ឋ #ខេត្តកំពង់ស្ពឺ ដែលរស់នៅក្នុង ស្រុក/ឃុំ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, កុំធ្វេសប្រហែស ​និង🙏 សូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា,

🔴🔴🔴 ឃុំ ត្រពាំងគង – ស្រុកសំរោងទង
🔴🔴🔴 ឃុំជើងរាស់​ – ស្រុកឧដុង្គ
🔴🔴 ឃុំវល្លិសរ – ស្រុកសំរោងទង
🔴 – ស្រុកគងពិសី
🔴​ – ស្រុកភ្នំស្រួច ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិន​បើ ​មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕

ដោយ៖ សិលា


ចែករំលែក៖