ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានបើករថយន្តដោយផ្ទាល់នូវប្រភេទរថយន្ត«ខ្លាឃ្មុំរុស្ស៊ី» Aurus Senat ដឹកប្រធានាធិបតីអេហ្ស៊ីប ដើរកម្សាន្តនៅទីលានប្រណាំងរថយន្ត។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី កាលពីឆ្នាំ២០១៨ ប្រធានាធិបតីអេហ្ស៊ីប បានទៅទស្សនាទីលានប្រណាំងរថយន្ត Sochi Autodrom ជាមួយប្រធានាធិបតីពូទីន ហើយអ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺ ប្រធានាធិបតីបានបើករថយន្តដោយផ្ទាល់ជូនប្រធានាធិបតីអេហ្ស៊ីបដើរកម្សាន្ត។
តើរថយន្តដែលប្រធានាធិបតីពូ
ទីនបើកនោះមានអ្វីពិសេស? នោះជារថយន្តពាសដែកសម្រាប់វិស័យស៊ីវិលរបស់ប្រធានាធិបតីពូទីន។ រថយន្តនោះត្រូវបានគេដាក់ឈ្មោះថា «ខ្លាឃ្មុំរុស្ស៊ី»ជាប្រភេទពិសេសនៅក្នុងប្រទេសរុស្ស៊ី។
ទាំងនោះបង្ហាញឱ្យឃើញថាបច្ចេកវិទ្យាសម្រាប់វិស័យការពារជាតិ និងសន្តិសុខជាតិរុស្ស៊ី ក៏ដូចជាបច្ចេកវិទ្យាផលិតរថយន្តនៅក្នុងស្រុកធ្វើឲ្យពិភពលោកកោតក្រែង ។
រូបភាពនៃការបើករថយន្តជូនប្រធានាធិបតីអេហ្ស៊ីបដើរកម្សាន្តទើបតែត្រូវបានបង្ហោះលើបណ្តាញព័ត៌មាននានា ក្នុងប្រទេសរុស្ស៊ី។ ទាំងនោះគឺជាការផ្សព្វផ្សាយពីបច្ចេកវិទ្យាដ៏ទំនើបរបស់រុស្ស៊ីដល់ពិភពលោកឱ្យបានដឹង៕ដោយ៖ ធីរីណា
រូបភាព៖ TTVN