ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការសណ្ឋាគារហានភូឌុន អ៉ីនធើណេសិនណល ហូថេល ស្ថិតនៅផ្លូវ ២៨ មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីភ្ញៀវដែលស្នាក់នៅសណ្ឋាគារហានភូឌុន អុីនធើណេសិនណល ហូថេល ហើយលទ្ធផលបញ្ជាក់ថាមាន វិជ្ជមានមេរោគកូវីដ-១៩។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ដល់បុគ្គលិក និងអ្នកបម្រើការដទៃទៀត រដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្អាកជាបណ្តោះអាសន្ន ដំណើរការអាជីវកម្មនៃសណ្ឋាគារហានភូឌុន អុីនធើណេសិនណល ហូថេល រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ ។

ក្នុងអំឡុងពេល ១៤ថ្ងៃនេះ តម្រូវឱ្យ លោក សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត ដើម្បីស្វែងរកអ្នក ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដើម្បីផ្ដល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តយកទៅវិភាគរកមេរោគកូវីដ-១៩ តាមការកំណត់។ ចំពោះបុគ្គលិក និងភ្ញៀវទាំងអស់ដែលនៅក្នុង សណ្ឋាគារ ត្រូវផ្អាកការចេញ-ចូលទីតាំងនោះ ហើយនៅក្រោយពេលបានផ្តល់វត្ថុសំណាករួចរាល់ ត្រូវធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវនៅកន្លែងស្នាក់នៅដាច់ដោយឡែកពីគ្នារង់ចាំរហូតដល់ការធ្វើវិភាគវត្ថុសំណាកអ្នកដែលមានការពាក់ព័ន្ធបានគ្រប់ៗគ្នា និងមានលទ្ធផលជាផ្លូវការ ទើបអាចបញ្ចប់ការធ្វើចត្តាឡីស័កតាមការជូនដំណឹងរបស់រដ្ឋបាល ខេត្តព្រះសីហនុ។

ក្នុងករណី លោក មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុនឹងចុះអនុវត្តវិធានការតាម នីតិវិធីច្បាប់ជាធរមាន។
អាស្រ័យហេតុនេះសូម លោក អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖