ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

    ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុច សំណង់មិនរៀបរយ តាមផ្លូវលំ ក្នុងក្រុមទី៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ឌី រិទ្ទា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងរោងកម្មករភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរកម្មករសំណង់។

– សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លា ចំនួន១កញ្ចបើ,ទូរស័ព្ទចំនួន៣គ្រឿងគឺម៉ាកណូគាអិនចុចពិលពណ៌ខ្មៅចំនួន២គ្រឿងនិងម៉ាកអាយហ្វូនសុិចពណ៌ខ្មៅចំនួន១គ្រឿង។

   បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជីណា


ចែករំលែក៖