ព័ត៌មានទាន់ហេតុការណ៍៖

Maria Sakkari ប៉ះ Barbora Krejcikova វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី French Open ឆ្នាំ២០២១

ចែករំលែក៖

កីឡាការិនីសញ្ជាតិក្រិក Maria Sakkari បានផ្តួលម្ចាស់ការពារតំណែងជើងឯកកីឡាការិនី Iga Swiatek ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam កម្មវិធី French Open នៅឯទីលាន Roland Garros

សារព័ត៌មាន BBC Sport និង CNA បានផ្សាយថា កីឡាករ Maria Sakkari នឹងត្រូវប្រឈមជាមួយកីឡាការិនីសញ្ជាតិឆេក BarboraKrejcikova ដែលបានទទួលជ័យជម្នះទៅលើកីឡាការិនីអាមេរិក Coco Gauff ក្នុងលទ្ធផល ៧-៦ (៨-៦) ៦-៣ ។

កីឡាការិនីវាយតឺន្នីស Sakkari ដែលឈរលំដាប់ទី១៧ ឥឡូវនេះគឺជាស្ត្រីដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងការចាប់ឆ្នោតបន្ទាប់ពីបានយកឈ្នះកីឡាការិនី Swiatek ក្នុងលទ្ធផល ៦-៤ ៦-៤ ។

កីឡាការិនីវ័យ២៥ឆ្នាំរូបនេះបាននិយាយថា ខ្ញុំមិនចេះនិយាយទេ វាជាសុបិនក្លាយជាការពិត។ វាជាអារម្មណ៍ល្អណាស់

ទន្ទឹមនឹងនេះដែរកីឡាការិនី Krejcikova បានសន្សំពិន្ទុចំនួន៥ពិន្ទុពីកីឡាការិនី Gauff វ័យ១៧ឆ្នាំនៅក្នុងការប្រកួតបើកឆាកមុនពេលដែលកីឡាការិនីលេខ៣៣ពិភពលោករូបនេះបានទទួលជ័យជម្នះលើពិន្ទុទី៦របស់នាង។ ចំណែកកីឡាការិនី Anastasia Pavlyuchenkova នឹងត្រូវជួបជាមួយ Tamara Zidansek នៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រនៅថ្ងៃព្រហស្បតិ៍នេះដែរ ។

Krejcikova បាននិយាយថា ខ្ញុំមិនដែលស្រមៃថាខ្ញុំនឹងឈរនៅទីនេះនៅថ្ងៃណាមួយនោះទេ សម្រាប់ខ្ញុំនេះគឺជាអ្វីដែលខ្ញុំមិនដែលនឹកស្រម៉ៃ។ ខ្ញុំពិតជាកំពុងលេងការប្រកួតដ៏អស្ចារ្យ ហើយ Coco Gauffពិតជាមិនគួរឱ្យជឿ នាងមានវ័យ១៧ឆ្នាំ ប៉ុន្តែលេងបានអស្ចារ្យណាស់” ។

សូមបញ្ជាក់ថា កីឡាការិនីដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទីក្នុងប៉ារីសក្នុងកម្មវិធីខាងលើគឺសុទ្ធតែត្រូវបានឈានទៅប្រកួតវគ្គ៤នាក់ចុងក្រោយនៅកម្មវិធី Grand Slam ជាលើកដំបូងរបស់ខ្លួន ៕ដោយ៖ ភារៈ


ចែករំលែក៖