ភ្នំពេញ៖ សត្វត្មាត រស់នៅលើទីតាំងចំនួន ៤ ក្នុងខេត្តខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ។ នេះជាថ្លែងអោយដឹងពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។លោករដ្ឋលេខាធិការបន្តថា, ចូលរួមកម្មវិធីបើកជំរឿនសត្វត្មាតប្រចាំឆ្នាំ ២០២១! សហការរៀបចំដោយក្រសួងបរិស្ថាននិងអង្គការដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ ជំរឿងសត្វត្មាតត្រូវបានបើកធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ នៅលើទីតាំងចំនួន ៤ កន្លែងនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរីដែលជឿជាក់ថាមានវត្តមានសត្វត្មាតរស់នៅ។ លោកបន្តថា, ទីតាំងដែលខ្ញុំចូលរួមនៅភូមិដងផ្លិត ដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ។ នេះជាការអង្កេតតាមដានជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជាដើម្បីដឹងថាតើនៅក្នុងតំបន់ការពារធម្មជាតិមានវត្តមានសត្វព្រៃ ជីវៈចម្រុះអ្វីខ្លះដើម្បី ងាយស្រួលក្នុងការរៀបចំផែនការការពារនិងអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាននូវជីវៈចម្រុះដែលកម្ពុជាមាន៕
ដោយ៖ សិលា